• ភាសាខ្មែរ
  • English

នាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ មានភារកិច្ចដូចតទៅ៖

  1. ទទួលខុសត្រូវលើសេវាកម្មទូទៅក្នុងផ្នែករដ្ឋបាល និងសម្របសម្រួលការងាររដ្ឋបាលជូនគ្រប់អង្គភាពនៅក្រោម​ឱវាទអគ្គលេខាធិការដ្ឋាននៃ ក.ក.ជ
  2. គ្រប់គ្រងត្រារបស់ ក.ក.ជ
  3. ទទួលខុសត្រូវលើការងាររៀបចំចាត់ចែងសំណុំលិខិតបទដ្ឋានគតិយុត្ត ឯកសារ ការតម្កល់ ឯកសារ ពិធីការ សណ្តាប់ធ្នាប់ និងអនាម័យ
  4. គ្រប់គ្រងឯកសារក្របខ័ណ្ឌមន្ត្រីរាជការ បុគ្គលិក និងការងារអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងអគ្គលេខាធិការដ្ឋាននៃ ក.ក.ជ
  5. ទទួលបន្ទុករៀបចំកិច្ចប្រជុំ សិក្ខាសាលា និងទស្សនកិច្ចផ្សេងៗ
  6. រៀបចំគម្រោងថវិកា សម្ភារៈ និងមធ្យោបាយនានាប្រចាំឆ្នាំរបស់ ក.ក.ជ
  7. គ្រប់គ្រង និងបែងចែកសម្ភារៈបរិក្ខាររបស់ ក.ក.ជ
  8. គ្រប់គ្រងចលនទ្រព្យ អចលនទ្រព្យ ធ្វើសន្និធិសម្ភារៈ និងធ្វើបញ្ជីសារពើភ័ណ្ឌរបស់ ក.ក.ជ
  9. លើកគម្រោងជួសជុល ផ្គត់ផ្គង់ និងថែទាំចលនទ្រព្យ អចលនទ្រព្យ
  10. ប្រតិបត្តិថវិកាឲ្យបានត្រឹមត្រូវ ទៅតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
  11. រៀបចំឯកសារពាក់ព័ន្ធប្រាក់បៀវត្ស ស្នើប្រាក់ឧបត្ថម្ភផ្សេងៗជូនមន្ត្រីរាជការ និងបុគ្គលិក ក្នុង ក.ក.ជ
  12. ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងារ របស់អគ្គលេខាធិការដ្ឋាននៃ ក.ក.ជ និង ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងរបាយការណ៍ប្រចាំឆ្នាំរបស់ ក.ក.ជ
  13. ទទួលអនុវត្តភារកិច្ចផ្សេងៗទៀត ដែលអគ្គលេខាធិការដ្ឋានប្រគល់ជូន។


Write a comment / Suggest improvements of this web page