• ភាសាខ្មែរ
  • English

នាយកដ្ឋានកសិកម្ម និងបរិស្ថានមានភារកិច្ចដូចតទៅ៖

  • សម្របសម្រួល និងសហការជាមួយក្រសួង ស្ថាបនពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន ដើម្បីលើកកម្ពស់វិស័យកសិកម្ម និងបរិស្ថាន

  • ប្រមូលផ្តុំ និងគ្រប់គ្រងទិន្នន័យព័ត៌មាន អំពីស្ថានភាពកសិកម្ម និងបរិស្ថាន ដើម្បីប្រើប្រាស់ក្នុងកិច្ច សហការជាមួយក្រសួង-ស្ថាបនពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន ក្នុងការរៀបចំគោលនយោបាយ ស្តីពីការអភិវឌ្ឍវិស័យកសិកម្ម និងការការពារបរិស្ថាន

  • សម្របសម្រួល ត្រួតពិនិត្យ តាមដាន និងវាយតម្លៃរាល់ការអនុវត្តគម្រោងនានា ពាក់ព័ន្ធនឹងវិស័យកសិកម្ម និងបរិស្ថានដើម្បីប្រសិទ្ធភាពការងារ

  • សម្របសម្រួល ផ្តល់ព័ត៌មានពាក់ព័ន្ធនឹងការអភិវឌ្ឍន៍វិស័យកសិកម្ម និងបរិស្ថាន ដល់រដ្ឋបាលថ្នាក់ ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន

  • ជំរុញ និងលើកទឹកចិត្តក្នុងការបញ្ជ្រាបគោលនយោបាយយេនឌ័រ ក្នុងវិស័យកសិកម្ម និងបរិស្ថាន

  • ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងរបាយការណ៍ប្រចាំឆ្នាំ

  • ទទួលអនុវត្តភារកិច្ចផ្សេងៗទៀត ដែលអគ្គលេខាធិការប្រគល់ជូន។



Write a comment / Suggest improvements of this web page