នាយកដ្ឋានសុខាភិបាល សន្តិសុខស្បៀង និងអាហារូបត្ថម្ភ មានភារកិច្ចដូចតទៅ ៖
១. សម្របសម្រួល និងសហការជាមួយក្រសួង ស្ថាបនពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន ដើម្បី៖
- លើកកម្ពស់វិស័យសុខាភិបាល សន្តិសុខស្បៀង និងអាហារូបត្ថម្ភ
- រៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ កម្មវិធី គម្រោងផ្សេងៗដែលពាក់ព័ន្ធនឹង វិស័យសុខា ភិបាលសន្តិសុខស្បៀង និងប្រព័ន្ធសុវត្ថិភាពសង្គម ឲ្យមានភាពរលូន និងប្រកបដោយប្រសិទ្ធភាព ស្របតាមគោលនយោបាយ និងផែនការអភិវឌ្ឍន៍ជាតិរបស់ រាជរដ្ឋាភិបាល ក្នុងគោលដៅលើក ស្ទួយសុខុមាលភាពប្រជាជនទូទៅ ជាពិសេស ប្រជាជនក្រីក្រ ស្ត្រី និងកុមារ
២.ចូលរួមសម្របសម្រួល ពិនិត្យ តាមដាន វាយតម្លៃលើការអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្ត្រ កម្មវិធី គម្រោងផ្សេងៗ ដែលពាក់ព័ន្ធនឹងវិស័យសុខាភិបាល សន្តិសុខស្បៀង និងអាហារូបត្ថម្ភ
៣. បណ្តុះបណ្តាលចំណេះដឹងលើវិស័យសន្តិសុខស្បៀង ដល់មន្ត្រីក្រសួង ស្ថាបនពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន
៤. សម្របសម្រួល និងផ្តល់យោបល់លើការរៀបចំ និងអនុវត្តប្រព័ន្ធសុវត្ថិភាពសង្គម
៥. បញ្ចូលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ទៅក្នុងគោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីនានា ជាពិសេសទៅក្នុងផែនការអភិវឌ្ឍន៍មូលដ្ឋាន
៦. អភិវឌ្ឍន៍ ថែទាំ និងធ្វើបច្ចុប្បន្នភាពវិបសាយរបស់ ក.ក.ជ ដោយសហការជាមួយក្រសួង ស្ថាបនពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន
៧. ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងរបាយការណ៍ប្រចាំឆ្នាំ
៨. អនុវត្តភារកិច្ចផ្សេងៗទៀត ដែលអគ្គលេខាធិការដ្ឋានប្រគល់ជូន។
Write a comment / Suggest improvements of this web page



