នាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ មានភារកិច្ចដូចតទៅ៖
១.សម្របសម្រួល និងសហការជាមួយក្រសួង ស្ថាបនពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន ដើម្បី៖
•សិក្សាស្រាវជ្រាវ ប្រមូលផ្តុំ គ្រប់គ្រងប្រព័ន្ធទិន្នន័យ ដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម និងជនបទ
•ធ្វើសហប្រតិបត្តិការ និងរៀបចំឯកសារកិច្ចព្រមព្រៀង ឬពិធីសារ
•រៀបចំបណ្តុះបណ្តាលធនធានមនុស្ស ជំនាញបច្ចេកទេសនានាដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម និងជនបទ
២. ចូលរួមសហការផ្តល់យោបល់ តាមដាននិងវាយតម្លៃក្នុងការអនុវត្តផែនការដែលពាក់ព័ន្ធនឹង វិស័យកសិកម្ម និងជនបទ
៣.សម្របសម្រួល និងសហការរៀបចំគោនយោបាយ យុទ្ធសាស្ត្រ កម្មវិធី និងផែនការរបស់ អគ្គលេខាធិការដ្ឋាន នៃ ក.ក.ជ.
៤. រៀបចំ និងបោះពុម្ពផ្សាយព្រឹត្តិប័ត្រព័ត៌មាន ស្តីពីសកម្មភាពការងារសម្រេចបាន នៃគម្រោងការងារអភិវឌ្ឍន៍ របស់ ក.ក.ជ
៥. ធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងរបាយការណ៍ប្រចាំឆ្នាំ
៦.ទទួលអនុវត្តភារកិច្ចផ្សេងៗទៀត ដែលអគ្គលេខាធិការប្រគល់ជូន។
Write a comment / Suggest improvements of this web page



