• ភាសាខ្មែរ
  • English

នាយកដ្ឋានធនធានទឹក មានភារកិច្ចដូចតទៅ ៖

  • សិក្សាស្រាវជ្រាវគំរោងអភិវឌ្ឍន៍សម្រាប់ជាជំនួយក្នុងកិច្ចសម្របសម្រួល ពិនិត្យ និងវាយ តម្លៃលើការអនុវត្តកម្មវិធីនានាដែល ពាក់ព័ន្ធដល់ការអភិវឌ្ឍវិស័យធនធានទឹក ស្រប តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល
  • សហការសិក្សាស្រាវជ្រាវ នូវសក្តានុពលទឹក (លើដី ក្រោមដី) និងធាតុអាកាស ដើម្បីបង្កើននូវមូលដ្ឋាន​ចំណេះដឹង វិទ្យាសាស្ត្រឲ្យកាន់តែ ប្រសើរលើនិរន្តរភាពបរិស្ថាន បម្រែបម្រួលអាកាសធាតុ និងគ្រោះ​មហន្តរាយធម្មជាតិ
  • សម្របសម្រួលគោលនយោបាយ យេនឌ័រ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានទឹក បម្រើដល់ការធ្វើអាជីវកម្ម ការអភិវឌ្ឍន៍ និងការថែរក្សាការពារប្រកបដោយ និរន្តរភាពស្របតាម កម្មវិធីគោលនយោបាយ​របស់​រាជរដ្ឋាភិបាល
  • សម្របសម្រួលលើការអនុវត្តន៍គោលនយោបាយជាតិ ស្តីពីការសាងសង់ ថែទាំ និង ការគ្រប់គ្រងសំណង់​ប្រព័ន្ធធារាសាស្ត្រ និងស្របតាមគោលការណ៍ច្បាប់ និងបទបញ្ញត្តផ្សេងៗ​ដែលទាក់ទងនឹងវិស័យ​ធន​ធានទឹក
  • សម្របសម្រួលជាមួយសហគមន៍កសិករប្រើប្រាស់ទឹក និងវិស័យឯកជន លើការអភិវឌ្ឍ ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធដោះទឹក និងការគ្រប់គ្រងទឹកសម្រាប់កសិកម្ម
  • ពង្រឹង និងពង្រីកចិក្ចសហប្រតិបត្តិការជាតិ និងការងារសហប្រតិបត្តិអន្តរជាតិ លើវិស័យធនធានទឹក និង ឧតុនិយម
  • ប្រមូលផ្តុំចងក្រងទិន្នន័យ និងព័ត៌មានដែលពាក់ព័ន្ធដល់ការអភិឌ្ឍន៍វិស័យធនធានទឹក នៅកម្ពុជា
  • ធ្វើរបាយការណ៍ជូនប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទរាល់សកម្មភាព​ការងារដែលបានចូលរួមជា មួយក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ 
  • អនុវត្តភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំ ក.ក.ជ ប្រគល់ជូន។

 នាយកដ្ឋានធនធានទឹក មានការិយាល័យចំនួន ០៣ នៅក្រោមឱវាទគឺ៖

១-ការិយាល័យអភិវឌ្ឍន៍ និងតំហែទាំហេដ្ឋារចនាសម្ព័ន្ធ
២-ការិយាល័យអភិវឌ្ឍន៍ធនធានទឹក និងសហគមន៍កសិករប្រើប្រាស់ទឹក
៣-ការិយាល័យសម្របសម្រួល និងវាយតម្លៃធនធានទឹក


 ការិយាល័យនីមួយៗដឹកនាំដោយប្រធាន ០១រូប និងអនុប្រធានមួយចំនួនជាជំនួយការ។
១-ការិយាល័យអភិវឌ្ឍន៍ និងតំហែទាំហេដ្ឋារចនាសម្ព័ន្ធ

  • ចូលរួមសម្របសម្រួល និងធ្វើកិច្ចសហប្រតិបត្តិការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ  ក្នុងកិច្ចភិវឌ្ឍន៍ និងថែទាំហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រនិង ឧតុនិយម ដើម្បី   ធានានិរន្តរភាព​នៃការ​គ្រប់គ្រង វិស័យធនធានទឹក
  • សហការជាមួយក្រសួងជំនាញ និងអាជ្ញាធរថ្នាក់ក្រោមជាតិដើម្បីផ្សព្វផ្សាយ និងជំរុញ ការអនុវត្តគោលនយោបាយជាតិលើការអភិវឌ្ឍ ការគ្រប់គ្រង និងការថែទាំហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រដែលមានស្រាប់ និងគម្រោងស្ថាបនានៅពេលអនាគតសហការចូលរួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ក្នុងការប្រមូលចងក្រងព័ត៌មាន វិភាគទិន្នន័យដែល  ទាក់ទងការអភិវឌ្ឍ និងការថែទាំហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ។
  • ធ្វើរបាយការណ៏បូកសរុបការងារប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំរបស់់ការិយាល័យ ជូននាយកដ្ឋាន
  • អនុវត្តភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំ ក.ក.ជ ប្រគល់ជូន ។

២-ការិយាល័យអភិវឌ្ឍន៍ធនធានទឹក និងសហគមន៍កសិករប្រើប្រាស់ទឹក

  • ចូលរួម និងគាំទ្ររាល់ការរៀបចំសិក្ខាសាលា វគ្គបណ្ដុះបណ្ដាលផ្សេងៗ តាម​សំណើពីក្រសួង ស្ថាប័នពាក់ព័ន្ធ
  • សម្របសម្រួល និងរៀបចំទិន្នន័យ ស្ថិតិ ដើម្បីរៀបចំផែនការចម្រុះថ្នាក់ជាតិ និងក្រោមជាតិ
  • សហការសិក្សាស្រាវជ្រាវជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នាស្តីពីសក្តានុពលទឹកលើដី ក្រោមដី និងធាតុអាកាស ដើម្បីបង្កើននូវមូលដ្ឋានបច្ចេកទេសវិទ្យាសាស្ត្រ កាន់តែប្រសើរ 
  • សហការជាមួយក្រសួងជំនាញ ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងអជ្ញាធរថ្នាក់ក្រោមជាតិ​ដើម្បីរៀបចំចងក្រងទិន្នន័យក្នុង​ដំណើការសហគមន៍កសិករប្រើប្រាស់ទឹកដើម្បីធានានិរន្តរភាពនៃការប្រើប្រាស់ធនធានទឹក​សំរាប់វិស័កសិកម្ម ទឹកស្អាតនិង​​​​អនាម័យ និងការប្រើប្រាស់ផ្សេងៗទៀត
  • សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ឋ ក្នុងការបញ្ជ្រាបគោលនយោបាយ យេនឌ័រ និងការ​​ថែរក្សាបរិស្ថាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងវិស័យធនធានទឹកអោយបានទៅដល់​សហគមន៍កសិករប្រើប្រាស់ទឹក​​ដោយមាន កិច្ចសហប្រតិបត្តិការជាមួយអជ្ញាធរថ្នាក់ក្រោមជាតិ
  • សម្របសម្រួល លើការអនុវត្តគោលនយោបាយជាតិស្តីអំពីការងារសំណង់ធារាសាស្ត្រ និងការ​បង្កើតឡើងនូវគោលការណ៍ច្បាប់ និងធ្វើកិច្ចសហប្រត្តិបត្តិការជាមួយអង្គការស្ថាប័ន​ផ្សេងៗ ដើម្បីអភិវឌ្ឍន៍ប្រទេស 
  • ធ្វើរបាយការណ៏បូកសរុបការងារប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំរបស់ការិយាល័យជូននាយកដ្ឋាន
  • អនុវត្តភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំ ក.ក.ជ ប្រគល់ជូន ។ 

​៣-ការិយាល័យសម្របសម្រួល និងវាយតម្លៃធនធានទឹក

  • សម្របសម្រួល សហការជាមួយក្រសួងធនធានទឹក និងអជ្ញាធរមូលដ្ឋានពាក់ព័ន្ធដើម្បីរៀប​ចំផែនការស្តីពីវិធានការ​ទប់ស្កាត់​ និងត្រួតពិនិត្យគ្រោះទឹកជំនន់គ្រោះមហន្តរាយធម្មជាតិ និងបម្រែបម្រួលអាកាសធាតុដើម្បីធានាសុវត្ថិភាពមនុស្ស សត្វ និងទ្រព្យសម្បត្តិទទួលខុស​ត្រូវក្នុងការងាររៀបចំបែបបទរដ្ឋបាល និងពិធីការ​ផ្ទៃក្នុងនាយកដ្ឋាន និងទំនាក់ទំនងអន្តរនាយកដ្ឋានក្នុង ក.ក.ជ  
  • តាមដាន និងវាយតម្លៃលើការអនុវត្តន៍ច្បាប់ បទបញ្ញត្ត ស្តង់ដាផ្សេងៗស្តីពីការ​សាងសង់ប្រព័ន្ធធារា​សាស្ត្រ​​វារីអគ្គិសនី ការបូមខ្សាច់ ការចាក់ដីលប់បឹង និងសកម្មភាពដែលពាក់ព័ន្ធ ដល់និរន្តរភាព​នៃការ​ប្រើប្រាស់ធនធានទឹក
  • សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការតាមដានការអនុវត្តន៍គម្រោងនានាដែលពាក់​ព័ន្ធវិស័យធនធានទឹក និងវាយតម្លៃផលប៉ះពាលនៃគម្រោងទាំងនោះ
  • ធ្វើរបាយការណ៏បូកសរុបការងារប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំរបស់់​ការិយាល័យ ជូននាយកដ្ឋាន
  • អនុវត្តភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំ ក.ក.ជ ប្រគល់ជូន។

សេចក្តីពង្រាង ភារកិច្ចរបស់នាយកដ្ឋានធនធានទឹក




Write a comment / Suggest improvements of this web page