• ភាសាខ្មែរ
  • English

តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ​ ក.ក.ជ

ក.ក.ជ. មានតួនាទីជាគណៈបញ្ជាការឯកភាពមួយ ជួយរាជរដ្ឋាភិបាល ក្នុងកិច្ចសម្របសម្រួលការ អភិវឌ្ឍវិស័យកសិកម្មនិងជនបទ ដោយសហការគ្នាយ៉ាងជិតស្និទ្ធ ជាមួយបណ្ដាក្រសួង-ស្ថាប័នពាក់ព័ន្ធ

រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជនឲ្យមានប្រសិទ្ធភាព។

ក.ក.ជ. មានភារកិច្ចដូចខាងក្រោម:

  • កំណត់អាទិភាព កត្តាគន្លឹះ និងកម្មវិធីនយោបាយក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ ឲ្យស្របតាមគោល នយោបាយនៃរាជរដ្ឋាភិបាល
  • ធ្វើជាតំណាងរាជរដ្ឋាភិបាលក្នុងកិច្ចប្រជុំជាមួយអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ដែលពាក់ព័ន្ធនឹងការ អភិវឌ្ឍវិស័យកសិកម្ម និងជនបទ
  • ទទួលបន្ទុកចាត់ចែង សម្របសម្រួល តាមដាន វាយតម្លៃ និងផ្តល់យោបល់លើការរៀបចំ ការអនុវត្តកម្មវិធី ព្រមទាំងគោលនយោបាយនៃរាជរដ្ឋាភិបាល លើការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ
  • សម្របសម្រួល ត្រួតពិនិត្យ តាមដាន និងវាយតម្លៃ រាល់ការអនុវត្តគម្រោងនានា ទាក់ទងនឹងវិស័យ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន ដើម្បីបង្កើនប្រសិទ្ធភាពការងារ
  • ចលនា និងសម្របសម្រួលឲ្យមានការចូលរួមយ៉ាងកុះករពីប្រជារាស្ត្រ សហគមន៍ជនបទ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបង្ករនូវភាពងាយស្រួល ព្រមទាំង សហការគ្នាល្អក្នុងការស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សំដៅកាត់ បន្ថយភាពក្រីក្រនៅកម្ពុជា
  • ជំរុញ លើកទឹកចិត្ត និងបញ្ជ្រាបគោលនយោបាយយេនឌ័រ និងជនជាតិដើមភាគតិច ទៅក្នុងការអភិវឌ្ឍវិស័យ កសិកម្ម និងជនបទ
  • កំណត់បញ្ហាអន្តរវិស័យដែលពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ និងជំរុញការដាក់បញ្ចូលបញ្ហាទាំងនេះ ទៅក្នុងកិច្ចពិភាក្សាគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល
  • ប្រជុំបូកសរុបលទ្ធផលការងាររបស់ ក.ក.ជ. និងធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាល
  • អនុវត្តភារកិច្ចផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលប្រគល់ជូន។

មាននាយកដ្ឋានចំនួន៧ដែលស្ថិតនៅក្រោម ក.ក.ជ



Write a comment / Suggest improvements of this web page