• ភាសាខ្មែរ
  • English

ការ​ណែនាំ​ពី​បច្ចេកទេស​សម្រាប់​កសិករ​ចំនួន​៩​ចំណុច​ដើម្បី​ធានា​ឱ្យ​បាន​សំណាប​ថ្លោស​ល្អ​មុន​យក​ទៅ​ស្ទូង

មជ្ឈមណ្ឌល សិក្សា និង​អភិវឌ្ឍន៍​កសិកម្មកម្ពុជា (​អង្គការ​សេ​ដាក​) បាន​ធ្វើការ​ណែនាំដល់​ប្រជា​កសិករ​ថា ដើម្បី​ឱ្យ​ស្រូវ​របស់​ក​សិករ​លូតលាស់​បាន​ល្អនាំ​មក​នូវ​ទិន្នផល​ខ្ពស់ សំណាប​ថ្លោស​ល្អជា​កត្ដា​សំខាន់​មួយ។ ដើម្បីឱ្យ​ទទួល​បាន​សំណាប​ថ្លោស​ល្អ មជ្ឈមណ្ឌលសិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (​សេដាក​) សូម​ណែនាំ​ឱ្យ​កសិករ​សាកល្បង​អនុវត្ដតាម​បច្ចេកទេស (ដកស្រងពី់ http://kohsantepheapdaily.com.kh/). Read more

ការ​រើសសម្រាំង​ពូជស្រូវ​គឺជា​កត្ដា​សំខាន់​បំ​ផុ​​ត​ដើម្បី​ឱ្យ​កសិករ​ទទួល​បាន​នូវ​ទិន្នផល​ស្រូវ​ខ្ពស់​ឆ្នាំ​នេះ


មជ្ឈមណ្ឌលសិក្សា និង​អភិវឌ្ឍន៍​កសិកម្មកម្ពុជា (​អង្គការ​សេ​ដាក​) ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ខ្មែរ ឯករាជ្យ មិន​ស្វែងរក​កម្រៃផលប្រយោជន៍​បុគ្គល និង​មិន​ពាក់ព័ន្ធ​គណបក្សនយោបាយ។ សេ​ដាក បាន​ត្រូវ​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩៧ ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព និង​ភាព​ជា​ម្ចាស់​របស់​កសិករ ក្នុងការ​កែ​លម្អគុណភាព​ជីវិត​របស់​ខ្លួន និង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍសង្គម។

ខណៈ​ដែល​ប្រជា​កសិករ​ខ្មែរ​បាន​និង​កំពុងតែ​មមាញឹក​ ជាមួយនឹង​ការ​សាបព្រោះ​ធ្វើស្រែ​នៅ​រដូវវស្សា​ឆ្នាំ​នេះ មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (​សេ​ដាក​) សង្កេត​ឃើញ​ថា កន្លង​មក​ប្រជា​កសិករ​ខ្មែរ តែងតែ​ធ្វើការ​រក្សា​ទុក​ពូជស្រូវ​នៅ​រដូវ​ច្រូតកាត់ សំរាប់​ធ្វើការ​ដាំ​ដុះ​នៅ​រដូវ​បន្ទាប់ ប៉ុន្ដែនៅ​មិន​ទាន់​បាន​យកចិត្ដទុកដាក់​នៅឡើយទៅ​លើ​ការ​រើសសម្រាំង​ពូជស្រូវ​ នៅ​មុន​ពេលយក​ទៅ​សាប ឬ​ដាំ​ដុះ​ទេ ។ ( ដកស្រង់ពី http://kohsantepheapdaily.com.kh/). Read more

របៀប​រៀបចំ​ថ្នាល​បណ្ដុះ និង​សាបគ្រាប់​បន្លែ និងបច្ចេកទេស​ដាំ​ដំណាំ​ដោយ​ប្រើ​គម្រប ដើម្បី​កែ​លម្អជីជាតិ​ដី

របៀប​រៀបចំ​ថ្នាល​បណ្ដុះ និង​សាបគ្រាប់​បន្លែ ជា​ទូទៅគ្រាប់​ដំណាំ​ភាគច្រើន​ដូច​ជា ល្ពៅ សណ្ដែក ឃ្លោក ត្រឡាច​។​ល​។ គេ​ដាំផ្ទាល់​នៅ​ក្នុង​សួន​ដំណាំ​តែ​ម្ដង ប៉ុន្ដែ​ចំពោះដំណាំ​ដែល​មាន​គ្រាប់​តូច​ៗ​ដូច​ជា សាលាដ ប៉េងប៉ោះ ស្ពៃ ជាដើម គេ​ត្រូវ​បណ្ដុះ​វា​ជា​មុនសិន ទើប​យក​ទៅ​ស្ទូង​នៅ​លើ​រង។ ដូច្នេះ យើង​គប្បី​រៀបចំ​ថ្នាល​បណ្ដុះ​កូន​ឱ្យ​បាន​ល្អ ដើម្បី​ឱ្យ​កូន​ដំណាំ​ដុះ​មក​រឹង​មាំ និង​មាន​សុខភាពល្អ​ដែរ។ ថ្នាល​ដែល​យើង​បំរុង​សាប​គ្រាប់ ត្រូវរៀបចំ​ឱ្យ​ស្អាត​ដោយ​ដក​យក​សំរាម ថ្ម ក្រួស ចេញពី​ថ្នាល​បណ្ដុះ រួច​លើក​រង​ឱ្យ​មានកម្ពស់១​តឹក​កន្លះ។ នៅ​លើ​ថ្នាល​សាបយើង​គួរ​លាយ​ដីខ្សាច់ខ្លះ​ដើម្បី​ជួយ​ឱ្យ​ដី​ជ្រាប​ទឹកបាន​ល្អ កុំឱ្យ​ដី​ដក់ទឹក ចៀស​ផុត​ពី​ការ​បំផ្លាញ​របស់​ជំងឺផ្សិត ។ ( ដកស្រង់ពី http://kohsantepheapdaily.com.kh/). Read more

ស្វែង​យល់​អំពី​អង្ករ​សរីរាង្គ៖ តើ​អ្វី​ទៅ​ជា​អង្ករ​សរីរាង្គ​ពិតប្រាកដ?

អង្ករ​សរីរាង្គ​ជាប្រភេទ​អង្ករ​ដែល​អតិថិជន​ទូទៅ​ច្រើន​និយមហៅ​ថា អង្ករ​ធម្មជាតិ ឬ​អង្ករ​ដែល​ផលិត វេច ខ្ចប់ និង​ស្ដុក​មិន​ប្រើប្រាស់​សារធាតុ​គីមី និងថ្នាំពុល​។ បើ​តាម​លោក​ គា​ម មក​រា​ឌី នាយកកម្មវិធី​សុខភាព និង​បរិស្ថាន​របស់​អង្គការសេ​ដាក​បាន​មាន​ប្រសាសន៍​ថា អង្ករ​សរីរាង្គ គឺជា​ប្រភេទ​អង្ករ​ដែល​ផលិត​គោរព​ទៅ​តាម​បទដ្ឋាន​ស្ដង់ដា​កសិកម្មសរីរាង្គ​ ច្បាស់លាស់ ដែល​មិន​ប្រើប្រាស់​សារធាតុ​គីមីសំយោគ និង​មិន​ប្រើ​ពូជ​កែ​ច្នៃ​ហ្សែ​ន។ លោក​បានបញ្ជាក់​ទៀត​ថា យើង​អាច​និយាយ​បាន​ថា អង្ករ​យើង​ជា​ប្រភេទ​អង្ករ​សរីរាង្គ​ឬ​អង្ករ​ធម្មជាតិ លុះត្រាតែ​មាន​ក្រុមហ៊ុន ឬ​ស្ថា​ប័នណាមួយ​ធ្វើការ​ត្រួតពិនិត្យ និង​បញ្ជាក់​ថា​ផលិតផល​អង្ករ​នេះ​បាន​អនុវត្ដ​តាម​ស្ដង់ដា​កសិកម្មសរីរាង្គ​។ លោក​បាន​បន្ថែម​ទៀត​ថា សម្រាប់ស្ដង់ដា​កសិកម្មសរីរាង្គ​សំខាន់​ៗ​មាន​៣ ប្រភេទ​ស្ដង់ដា គឺ​ស្ដង់ដា​កសិកម្មសរីរាង្គរបស់​អឺរ៉ុប ស្ដង់ដា​សរីរាង្គ​របស់​អា​មេ​រិ​ក និង​ស្ដង់ដា​សរីរាង្គ​របស់​ជប៉ុន​។ ចំពោះ​ស្ដង់ដា​កសិកម្មសរីរាង្គ​របស់​អង្គការ​សេ​ដាក គឺបាន​បង្កើត​ឡើង​ដោយ​យក​មូលដ្ឋាន​ពី​ស្ដង់ដា​សរីរាង្គ​របស់​អឺរ៉ុប និង​អា​មេ​រិ​ក ហើយ​ធ្វើការកែសម្រួល​ខ្លះទៅ​តាម​ស្ថានភាព​របស់​កសិករខ្មែរ​យើង​។

( ដកស្រង់ពី http://kohsantepheapdaily.com.kh/). Read more

ដំណាំស្ពៃក្តោបបូកគោ

ស្ពៃក្ដោប​បូកគោ​ជា​ដំណាំ​មួយ​ប្រភេទដែល​មាន​តំលៃ​ថ្លៃ​ជាង​ស្ពៃ​ដទៃ​ទៀត ហើយប្រជាជន​កម្ពុជា​មិនសូវ​និយម​ដាំ និង​និយមបរិភោគ​ប៉ុន្មាន​ទេ ដោយសារ​វា​មាន​តម្លៃ​ថ្លៃ ហើយ​ពិបាក​ដាំ។ ដំណាំ​នេះ​ត្រូវការ​អាកាសធាតុ​ត្រជាក់​ជាង​ដំណាំ​ស្ពៃ​ឯទៀត។ ស្ពៃក្ដោប​បូកគោមាន​ដើម​កំណើត​នៅ​ប្រទេសចិន។ ស្ពៃ​នេះ​ដំបូង​មាន​ដាំ​ច្រើន​នៅ​ប្រទេសចិន​ភាគ​ខាងជើង បន្ទាប់​មក​សាយភាយ​ទៅកូរ៉េ​នៅ​សតវត្ស​ទី​១៣ និង​អាស៊ី​អាគ្នេយ៍​នៅសតវត្ស​ទី​១៥( ដកស្រង់ពី http://kohsantepheapdaily.com.kh/). Read more

បច្ចេកទេស​ដាំ​ត្រកួនដើម្បីទទួល​បានផល​យូរអង្វែង

ត្រកួន ​ជា​ដំណាំ​បន្លែ​មួយ​ប្រភេទ ដែលកសិករ​និយម​ដាំ និង​បរិភោគ ព្រោះ​វា​ជាបន្លែ​ដែល​សំបូរ​ទៅ​ដោយសារ​ធាតុ​ទ្រទ្រង់រាង​កាយ ជា​ពិសេស​ជាតិ​ដែក ដែល​អាច​ជួយផ្ដល់​គ្រាប់​ឈាមក្រហម​ដល់​រាង​កាយ ហើយថែម​ទាំង​មាន​លក្ខណៈ​ងាយស្រួល​ដាំ​ទៀតផង។ ប៉ុន្ដែ​ការ​ដាំ​ដុះ​មាន​លក្ខណៈ​ផ្សេង​ៗ​គ្នាទៅ​តាម​តំបន់។ ដើម្បី​បង្កើន​នូវ​ការ​យល់​ដឹង​ឱ្យ​បាន​ច្រើនពី​របៀប​ដាំ​ត្រ​កូន​ឱ្យ​បាន​ ផល​ខ្ពស់ យើងខ្ញុំសូម​លើកយក​បទ​ពិសោធន៍​របស់​លោក​អ៊ុំ ម៉ី សោម ដែល​ជា​កសិករ​រស់នៅ​ភូមិ​ត្រ​ញំ​ង​រាំង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្ដកណ្ដាល។ គាត់មាន​បច្ចេកទេស​ដាំ​ប្លែក​ពី​គេ ដោយ​ដាំ​តែមួយ​ដង​អាច​ទទួលផល​បាន​ពេញ​មួយ​ឆ្នាំ។ ( ដកស្រង់ពី http://kohsantepheapdaily.com.kh/). Read more



Write a comment / Suggest improvements of this web page
hostgator coupon 2014 Hostgator coupon April 2014 hostgator coupon 2014 April automobile reviews business money buy jewellery finance loans home helps insurance types cosmetics today fitness insurance companies in market finance news medical product money us technology in finance time roof repairing places where cook recipes