សូមស្វាគមន៍ការមកកាន់គេហទំព័រការគ្រប់គ្រងព័ត៍មាន និងចំណេះដឹងស្តីពីការអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ នៅកម្ពុជា
ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (ក.ក.ជ) មានភារកិច្ចសម្របសម្រួល និងជួយគាំទ្រគោលនយោបាយរបក
គំហើញថ្មីៗតាមស្ថាប័ននិងកំណែទម្រង់នៅក្នុងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ ដើម្បីអនុវត្តន៍កិច្ចការនេះឱ្យមានប្រសិទ្ធភាព ក.ក.ជ នឹងរួមចំណែកក្នុងការបង្កើតបណ្តាញការងារ និងភាពជាដៃគូដើម្បីពង្រឹងស្ថាប័នផ្សេងៗ គោលនយោបាយ និងការអនុវត្ត
ដែលធ្វើឱ្យជីវភាពរស់នៅតាមជនបទមានភាពប្រសើរឡើង។
ការកែលម្អប្រព័ន្ធគ្រប់គ្រងចំណេះដឹង និងព័ត៌មានគឺជាបញ្ហាអន្តរវិស័យនៅក្នុងវិស័យអភិវឌ្ឍន៍ជនបទតាមបែបទូលំទូលាយមួយ។ ការទទួលបានព័ត៌មានស្តីពីរបកគំហើញថ្មីៗ បទពិសោធន៍មេរៀនដែលបានជួបប្រទះ និងសមត្ថភាពដើម្បីបង្កើត និងផ្លាស់ប្តូរចំណេះដឹង និងព័ត៌មានគឺជាកត្តារដ៏មានសារៈសំខាន់ក្នុងការជំរុញវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ ទិន្នន័យនិង ព័ត៌មានជាច្រើនបាននិង
កំពុងត្រូវបានបង្កើតឡើង ប៉ុន្តែវាដូចជាស្ថិតនៅដាច់ដោយឡែកនៅឡើយ។ ការចែករំលែកព័ត៌មានជាប្រព័ន្ធ និងបើកចំហនៅតែជា
ទស្សនទានថ្មីមួយដែលមានការជាប់ទាក់ទងគ្នានៅកម្ពុជា។
ដើម្បីបំពេញចន្លោះនេះ ក.ក.ជ បានបង្កើតផ្នែកមួយសម្រាប់ផ្តល់ព័ត៌មានដែលមានឈ្មោះថា “ច្រកចេញ-ចូលព័ត៌មានការអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទនៅកម្ពុជា”។ គោលបំណងនៃច្រកចេញ-ចូលព័ត៌មានកសិកម្ម និងអភិវឌ្ឍន៍ជនបទនៅកម្ពុជាគឺដើម្បីផ្តល់
ច្រកចេញ-ចូលមួយសម្រាប់បន្លាស់ប្តូរព័ត៌មានស្តីពីការអវិភឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងដើម្បីជំរុញការគ្រប់គ្រងចំណេះដឹង
និងព័ត៌មានស្តីពីកសិកម្ម និងអវិភឌ្ឍន៍ជនបទក្នុងចំណោមស្ថាប័នពាក់ព័ន្ធតាមរយៈការទទួលបានព័ត៌មានដោយផ្អែកលើគេហទំព័រ
ល្អជាងមុន។
គោលបំណងនៃការគ្រប់គ្រងព័ត៍មាន និងចំណេះដឹងស្តីពីការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ នៅកម្ពុជា
- បង្កើតយន្តការសម្រាប់ការសម្របសម្រួល និងបន្លាស់ប្តូរព័ត៌មាន និងគំនិតឬទស្សនក្នុងចំណោមស្ថាប័នពាក់ព័ន្ធដោយ ការប្រមូល និងគ្រប់គ្រងព័ត៌មាន ការបង្កើត និងផ្សព្វផ្សាយចំណេះដឹងទៅតាមការចង់បានរបស់ស្ថាប័នពាក់ព័ន្ធ។
- ពង្រឹងសមត្ថភាពរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធដ៏ទៃទៀតដើម្បីផ្លាស់ប្តូរ និងទទួលបានព័ត៌មានស្តីពីកសិកម្ម និងអភិវឌ្ឍន៍ជនបទ។
- ផ្លាស់ប្តូរការយល់ដឹងពីបញ្ហានានានៅក្នុងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។
- បង្កើតវិធីសាស្រ្តច្នៃប្រឌិតជារួមដើម្បីជំរុញវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទនៅកម្ពុជា។
ខាងក្រោមនេះគឺជាក្រសួងស្ថាប័នពាក់ព័ន្ធដែលក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទមានភារកិច្ចធ្វើការសម្រប
សម្រួលយ៉ាងជិតស្និទ្ធជាមួយ។ សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់គេហទំព័ររបស់ក្រសួងស្ថាប័ននីមួយៗ។
Write a comment / Suggest improvements of this web page



