News and Events
រដ្ឋមន្រ្តីទទួលស្គាល់ថា ទំនងជាមិនអាចឈានដល់គោលដៅនាំអង្ករចេញនៅឆ្នាំ២០១៥
2011-10-24, 09:52
កាលពីសប្ដាហ៍មុន ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានទទួលស្គាល់ថា ការ ឈានដល់គោលដៅរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការនាំអង្ករចេញឲ្យបាន១លានតោនត្រឹមឆ្នាំ ២០១៥ គឺមិនទំនងជាទៅរួចទេ។
របាយការណ៍នាពេលថ្មីៗនេះរបស់ធនាគារពិភពលោកបានព្យាករណ៍ថា ប្រទេសកម្ពុជានឹង ឈានមិនដល់សូម្បីតែពាក់កណ្ដាលនៃគោលដៅនោះផងទេ ដោយលើកឡើងពីម៉ាស៊ីនកិនស្រូវមិនគ្រប់គ្រាន់ បច្ចេកទេសធ្វើកសិកម្មមិនល្អ និងការចំណាយសម្រាប់ការដឹកជញ្ជូនខ្ពស់ថាជាមូលហេតុ។
ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានអំពីរបាយការណ៍នេះនៅឯអាកាសយាន អន្ដរជាតិភ្នំពេញកាលពីថ្ងៃសុក្រ ឯកឧត្ដម ចម ប្រសិទ្ធ បានមានប្រសាសន៍ថា ឥឡូវនេះកម្ពុជាអាចនាំស្រូវ ចេញបានជាង២លានតោន។ ប៉ុន្ដែលោកបានមានប្រសាសន៍ថា ការខ្វះរោងចក្រកែឆ្នៃមានន័យថា វានឹងមាន ការលំបាកក្នុងការផលិតអង្ករឲ្យបានគ្រប់គ្រាន់ដើម្បីឈានដល់គោលដៅនេះ។
លោកបានមានប្រសាសន៍ថា «ប្រសិនបើធនាគារពិភពលោកមិនបានគណនាពីស្រូវ ហើយ ពួកគេគ្រាន់តែនិយាយពីអង្ករនោះ ពួកគេនិយាយមិនត្រូវហើយ។ វាមិនមានន័យថា យើងមិនអាចនាំអង្ករចេញ ឲ្យបាន១លានតោននោះទេ ប៉ុន្ដែយើងត្រូវយល់ថា ការនាំចេញភាគច្រើនគឺជាស្រូវ»។
ប្រភព៖ ឌឹ ឃែមបូឌា ដេលី ចេញថ្ងៃច័ន្ទ ទី២៤ ខែតុលា ឆ្នាំ២០១១
Write a comment / Suggest improvements of this web page



