ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (ក.ក.ជ)
ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (ក.ក.ជ) ត្រូវបានបង្កើតឡើងនៅថ្ងៃទី៣១ខែធ្នូឆ្នាំ១៩៩៨ ដោយព្រះរាជក្រឹត្យមួយដើម្បីជួយដល់ការអនុវត្តសកម្មភាពផ្សេងៗក្នុងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ
ដែលជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។ បន្ទាប់ពីការបោះឆ្នោតជាតិនៅថ្ងៃទី២៧ខែកក្កដាឆ្នាំ
២០០៨រួចមករាជរដ្ឋាភិ បាលកម្ពុជាបានតែងតាំងឯកឧត្តមឧបនាយករដ្ឋមន្រ្តីបណ្ឌិត យឹម ឆៃលីជាប្រធាន
ក.ក.ជ ដោយព្រះរាជក្រឹត្យលេខ នស/រកត/១០០៨/១១៣៨ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០៨។ ឯកឧត្តមទេស
រដ្ឋមន្រ្តី តាវ សេងហួរ ត្រូវបានតែងតាំង ជាអនុប្រធានទីមួយ ឯកឧត្តម ងី ច័ន្រ្ទផល ជាអនុប្រធានទីពីរ
និង ឯកឧត្តម លី ប៊ុនម៉េង ជាអនុប្រធានទីបីរបស់ ក.ក.ជ។
ក.ក.ជ គឺជាសេនាធិការជួយរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចអភិវឌ្ឍន៍លើវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ ក.ក.ជ ធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក
និង ឧត្តុនិយម ព្រមទាំងស្ថាប័នពាក់ព័ន្ធដទៃទៀតដើម្បីសម្រេចបាននូវលទ្ធផលល្អដោយមិនចាំបាច់ចំណាយ
ច្រើនក្នុងការអនុវត្តកម្មវិធី និងគម្រោងផ្សេងៗ។
បន្ទាប់ពីសិក្ខាសាលាថ្នាក់ជាតិលើកដំបូងស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភត្រូវបានប្រារព្ធ ឡើងនៅក្នុង
ខែមេសា ឆ្នាំ១៩៩៩ រដ្ឋាភិបាលកម្ពុជាបានបានប្រែក្លាយ ក.ក.ជ ទៅជាស្ថាប័នសម្របសម្រួលមួយសម្រាប់
កិច្ចការ សន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅក្នុងប្រទេសកម្ពុជានិងទទួលខុសត្រូវធ្វើការជាមួយក្រសួង
ស្ថាប័នពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានព្រមទាំងអង្គការជាតិ និងអន្តរជាតិដើម្បីអនុវត្តន៍រាល់អនុសាសន៍ដែល
សិក្ខាសាលាជាតិបានចែងនៅក្នុងសារា ចរលេខ០៥ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ១៩៩៩។
គោលដៅរបស់ ក.ក.ជ
- ធានាសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប
-
ស្វែងរកមធ្យោបាយសម្រាប់ជួយដល់កសិករដើម្បីបង្កើនផលិតភាពកសិកម្ម។
-
រៀបចំ តាមដាន និងផ្តល់អនុសាសន៍ស្តីពីកម្មវិធីនយោបាយរបស់រដ្ឋាភិបាលដែលទាក់ទងជាមួយការស្តារឡើងវិញនៅក្នុងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។
-
លើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរពីវិធីសាស្រ្តកសិកម្មចាស់ទៅវិធីសាស្រ្តកសិកម្មថ្មីដែល ផ្តល់ទិន្នផលខ្ពស់សម្រាប់ការនាំចេញដើម្បីបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករ និង ធ្វើឱ្យគម្លាតរវាងទីជនបទ នឹងទីក្រុងនៅតូច។
-
ចង្អុលបង្ហាញកត្តាសំខាន់ៗដែលជួយសម្រួលដល់កិច្ចការស្តារឡើងវិញនៅក្នុងវិស័យ កសិកម្ម និងអភិវឌ្ឍន៍ជនបទ។
-
ត្រួតពិនិត្យសកម្មភាពកម្មវិធីស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទដើម្បីធានាថាសកម្មភាពទាំងនោះបំពេញបន្ថែមគោលនយោបាយរបស់រដ្ឋាភិបាលនៅក្នុងផ្នែកនេះ។
-
ជំរុញ និងសម្របសម្រួលការចូលរួមរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននៅក្នុងកម្មវិធីទាំងនោះ។ សម្រួល និងលើកទឹកចិត្តកិច្ចសហប្រតិបត្តិការ និងការចូលរួមរបស់អង្គការជាតិ និងអន្តរជាតិ ព្រមទាំងវិស័យឯកជនដើម្បីជួយសម្រាលភាពស្រេកឃ្លាន ធានាសន្តិសុខស្បៀងបង្កើនផលិតភាព និងទិន្ធផលកសិកម្ម និងធានាដល់ភាពប្រសើរឡើងនូវ សុខុមាលភាព និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋតាមជនបទ។
-
ជួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ។
-
ស្នើសុំរដ្ឋាភិបាលនូវមតិយោបល់ស្តីពីបញ្ហាសំខាន់ៗដែលប៉ះពាល់ដល់វិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ។
ក.ក.ជ មានភារកិច្ចដូចខាងក្រោម៖
-
កំណត់អាទិភាព កត្តាគន្លឺះ និងកម្មវិធីនយោបាយក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទឱ្យស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល
-
ធ្វើជាតំណាងរាជរដ្ឋាភិបាលក្នុងកិច្ចប្រជុំជាមួយអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានាដែល ពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ
- ទទួលបន្ទុកចាត់ចែង សម្របសម្រួល តាមដាន វាយតម្លៃ និងផ្តល់យោបល់លើការរៀប ចំការអនុវត្តកម្មវិធី ព្រមទាំង គោលនយោបាយនៃរាជរដ្ឋាភិបាលលើការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ
- សម្របសម្រួល ត្រួតពិនិត្យ តាមដាន និងវាយតម្លៃរាល់ការអនុវត្តគម្រោងនានាទាក់ ទងនឹងវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាល ថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍សង្គមស៊ីវិល និងវិស័យឯកជនដើម្បីបង្កើនប្រសិទ្ធភាពការងារ
- ធ្វើចលនា និងសម្របសម្រួលឱ្យមានការចូលរួមយ៉ាងកុះករពីប្រជាពលរដ្ឋ សហគមន៍ ជនបទ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាល ថ្នាក់ក្រោមជាតិដើម្បីបង្កនូវភាពងាយស្រួលព្រមទាំងសហការគ្នាល្អក្នុង ការស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សំដៅកាត់បន្ថយភាពក្រីក្រនៅកម្ពុជា
- ជំរុញលើកទឹកចិត្ត និងបញ្រ្ជាបគោលនយោបាយយេនឌ័រ និងជនជាតិដើមភាគតិច ទៅក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ
- កំណត់បញ្ហាអន្តរវិស័យដែលពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ និងជំរុញការដាក់បញ្ចូលបញ្ហាទាំងនេះ ទៅក្នុងកិច្ចពិភាក្សាគោលនយោបាយ និងយុទ្ធសាស្រ្ត របស់រដ្ឋាភិបាល
- ប្រជុំបូកសរុបលទ្ធផលការងាររបស់ ក.ក.ជ និងធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាល
- អនុវត្តភារកិច្ចផ្សេងៗទៀតដែលរាជរដ្ឋាភិបាលប្រគល់ជូន។
Write a comment / Suggest improvements of this web page



