• ភាសាខ្មែរ
  • English

សារ

ឯកឧត្តម យឹម ឆៃលី

ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ

ស្តីពី
ការគ្រប់គ្រងព័ត៌មាន និងចំណេះដឹងលើវិស័យកសិកម្ម
និងអភិវឌ្ឍន៏ជនបទ


ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
 

ឆ្លងកាត់នូវដំណាក់ការសំខាន់ៗនៃកិច្ចការស្តារនិងអភិវឌ្ឍន៍ដ៏លំបាកនិងប្រកបដោយភាព

ស្មុគស្មាញប្រទេសកម្ពុជាបានវិវឌ្ឍន៍ឈានចូលមកដល់យុគសម័យសកលភាវូបនីយកម្ម

ទាំងក្នុងតំបន់ និងនៅលើពិភពលោកកត្តាទាំងនេះទាមទារឲ្យប្រទេសកម្ពុជាខិតខំធ្វើការ

H.E Yim Chhay Ly Chairman

 ឯកឧត្តម យឹម ឆៃលី
ឧបនាយករដ្ឋមន្ត្រី
និងជាប្រធាន​​កកជ

អភិវឌ្ឍដោយផ្តោតការយកចិត្តទុកដាក់ទៅលើនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ សំដៅកាត់បន្ថយភាព ក្រីក្ររបស់ប្រជាជន។ ក្នុងបរិការនេះ រាជរដ្ឋាភិបាលបានផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍវិស័យកសិកម្ម

និងជនបទ ដូចមានលើកឡើងនៅក្នុងឯកសារយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រផែនការយុទ្ធសាស្ត្រ

អភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍សហសវត្សកម្ពុជា ឆ្នាំ២០១៥។

 

ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទមានតួនាទីជាគណៈបញ្ជាការឯកភាព មួយជួយរាជរដ្ឋា

ភិបាលក្នុងការសម្របសម្រួលកិច្ចការអភិវឌ្ឍវិស័យកសិកម្ម និងជនបទនៅកម្ពុជាតាមដាន និងផ្តល់ការណែ នាំផ្នែកគោលនយោបាយ និងយុទ្ធសាស្ត្រដែលទាក់ទងនឹងវិស័យកសិកម្ម និងជនបទវិស័យសន្តិសុខស្បៀង

និងអាហារូបត្ថម្ភ និងប្រព័ន្ធសុវត្ថិភាពសង្គមដោយសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ

ដៃគូអភិវឌ្ឍន៏ វិស័យឯកជន និងសង្គមស៊ីវិលដែលមានសក្តានុពលលើវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឲ្យមានលក្ខណៈប្រសើរឡើង។ ដើម្បីអនុវត្តន៍តួនាទីនិង

ភារកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យ ជូនរាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្រុមប្រឹក្សាស្តារ

អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបានរៀបចំនូវយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងគោលដៅសម្របសម្រួលលើ

ការអភិវឌ្ឍវិស័យកសិកម្ម និងជនបទនៅកម្ពុជា ដោយផ្តោតជាសំខាន់ទៅលើការគាំទ្រគោលនយោបាយ ការពង្រឹងភាពជាដៃគូ ការត្រួតពិនិត្យ និងវាយតម្លៃ ការគ្រប់គ្រងព័ត៌មាន និងចំណេះដឹង និងការពង្រឹង

ស្ថាប័ន។


ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី

 

ការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ គឺជាបញ្ហាអន្តរវិស័យ និងពហុវិស័យ ដែលចាំបាច់ទាមទារឲ្យមាន ការចូលរួមពីគ្រប់ក្រសួង-ស្ថាប័នទាំងអស់ ជាពិសេសក្រសួងពាក់ព័ន្ធទាំង ០៦ គឺមានក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងបរិស្ថាន ដៃគូអភិវឌ្ឍន៏វិស័យឯកជន និងអង្គការ

សង្គមស៊ីវិលនានា ដែលធ្វើការពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាជននៅជនបទ។ ក្រសួង-ស្ថាប័ន

ទាំងនេះ គឺជាស្ថាប័នអនុវត្តន៍ផ្ទាល់ ចំណែកឯក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ គឺជាស្ថាប័ន សម្របសម្រួល ហើយការគ្រប់គ្រងព័ត៌មាន និងចំណេះដឹង គឺជាស្នូលនៃយន្តការសម្របសម្រួល។ ការគ្រប់គ្រងព័ត៌មាន និងចំណេះដឹង មានការទាក់ទងនឹងការប្រមូល និងគ្រប់គ្រងព័ត៌មាន ការបង្កើត និងការផ្សព្វផ្សាយព័ត៌មាន និងសេវាកម្មនៃចំណេះដឹង។ ការគ្រប់គ្រងព័ត៌មាន និងចំណេះដឹងនេះ ជាមធ្យោបាយយ៉ាងសំខាន់ក្នុងការបង្កើនល្បឿន និងប្រសិទ្ធភាពសម្រាប់អន្តរាគមន៏ដល់ការងារសម្រប

សម្រួលតាមរយៈការចែករំលែក និងផ្លាស់ប្តូរនូវរាល់ព័ត៌មាន ចំណេះដឹង គោលនយោបាយ របកគំហើញ

ថ្មីៗពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ និងដើម្បីស្វែងរកនូវអភិក្រមទាំងឡាយសម្រាប់

ដោះស្រាយនូវរាល់បញ្ហាអន្តរវិស័យ ព្រមទាំងប្រមូលផ្តុំ និងសិក្សាពីគម្លាតនៃព័ត៌មាន ដែលទាក់ទងនឹង

ការអភិវឌ្ឍវិស័យកសិកម្ម និងជនបទនៅកម្ពុជា។

 

ដោយមានកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៏នានា ពិសេសធនាគារអភិវឌ្ឍន៏អាស៊ី (ADB) ក្រុមប្រឹក្សា

ស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានធ្វើការសិក្សាពីវិសាលភាពនៃច្រកចេញ-ចូលព័ត៌មាន ស្តីពីវិស័យ

កសិកម្ម និងអភិវឌ្ឍន៍ជនបទនៅកម្ពុជា និងបានបង្កើតគេហទំព័រស្ថាប័នខ្លួន ដែលមានអាស័យដ្ឋាន www.card.gov.kh ក្នុងគោលបំណងដើម្បីគ្រប់គ្រងនិងចែករំលែកនូវរាល់ព័ត៌មាននិងចំណេះដឹង ស្តីពីកសិកម្មនិងអភិវឌ្ឍន៍ជនបទ ឲ្យបានកាន់តែល្អប្រសើរថែមទៀតដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់។


ជាទីបញ្ចប់ ក្នុងនាមក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអំពាវ

នាវឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់មេត្តាជួយគាំទ្រ និងបន្តកិច្ចសហការក្នុងការចែករំលែកព័ត៌មាន ចំណេះដឹង និងបទពិសោធន៍នានាពាក់ព័ន្ធការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ ដើម្បីរួមចំណែកក្នុងកម្មវិធីកាត់បន្ថយ​ភាពក្រីក្រ​របស់រាជរដ្ឋាភិបាល ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ និងចូលរួមប្រើប្រាស់គេហទំព័ររបស់ក្រុមប្រឹក្សា

ស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ឲ្យបានច្រើនដើម្បីទាញយកព័ត៌មាន និងឯកសារនានា​ដែលទាក់ទង

នឹង​វិស័យកសិកម្ម និងជនបទ វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ និងប្រព័ន្ធសុវត្ថិភាពសង្គមនៅកម្ពុជា។

ខ្ញុំក៏សូមសម្ដែងអំណរគុណដោយស្មោះស្ម័គ្រ ចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្តួចផ្តើមគំនិត និងផ្តល់

ថវិកាក្នុងការរៀបចំឲ្យមានការសិក្សាពីវិសាលភាពនៃច្រកចេញ-ចូលព័ត៌មាន ស្តីពីវិស័យកសិកម្ម និងអភិវឌ្ឍន៍

ជនបទ នៅកម្ពុជា និងបានបង្កើតគេហទំព័រក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។

សូមអរគុណ!




Write a comment / Suggest improvements of this web page