• ភាសាខ្មែរ
  • English
ឯកឧត្តម យឹម ឆៃលី ឧបនាយរដ្ឋមន្រ្តី ប្រធាន ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងឱកាសបិទវេទិកាកសិករថ្នាក់ជាតិលើកទី២ នៅសណ្ឋាគារភ្នំពេញ, ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១១

ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយដោយបានចូលរួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងពិធីបិទវេទិកាកសិករថ្នាក់ជាតិលើកទី២ក្រោមប្រធានបទ«ការរួមគ្នាជួយកសិករខ្នាតតូចបន្ស៊ាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ដើម្បីនិរន្តរភាពជីវភាព»។ ខ្ញុំយល់ឃើញថារយៈពេលពីរថ្ងៃកន្លងទៅនេះ យើងទទួលបានលទ្ធផលជាច្រើន ដោយអង្គពិធី បានចែករំលែកព័ត៌មាន និងការពិភាក្សាយ៉ាងផុសផុល ហើយខ្ញុំក៏មានសេចក្ដីរីករាយក្នុងការថ្លែងសន្ទរកថាបិទនាពេលេនេះ។ ក្នុងនាមក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងក្នុងនាមសហសម្របសម្រួលរៀបចំអង្គវេទិកាកសិករថ្នាក់ជាតិលើកទី២នេះ ជាមួយនឹងអង្គការការីតាសកម្ពុជា និងបណ្ដាអង្គការនានាមួយចំនួនទៀត ខ្ញុំសូមសម្ដែងនូវអំណរគុណចំពោះវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ដែលបានចំណាយពេលវេលាចូលរួម

ព័ត៌មានលំអិត...

សន្ទរកថាគន្លឹះរបស់ឯកឧត្តមតូចប៊ុនហួរអគ្គលេខាធិការរង នៃ ក​.ក.ជ​​​​​​ក្នុងឱកាសសិក្ខាសាលាបញ្ចប់គម្រោងកសាងសមត្ថភាពសហគមន៏ដើម្បីកាត់បន្ថយភាពក្រីក្រនៅតំបន់បឹងទន្លេសាប(JFPR 9114- CAM) នៅសណ្ឋាគារណាហ្គាវើល ២៦ខែមេសាឆ្នាំ២០១១

-[nbsp]   ឯកឧត្តមលោកជំទាវលោក/ លោកស្រីជាទីគោរពរាប់អាន!
-    ឯកឧត្តមលោកជំទាវលោក/ លោកស្រីភ្ញៀវកិត្តិយសអន្តរជាតិជាទីរាប់អាន!
-    សូមគោរពអង្គសិក្ខាសាលាទាំងមូល!
ថ្ងៃនេះជាថ្ងៃប្រកបដាយនក្ខត្តិឬកនិងពោរពេញដោយមោទនៈភាពយ៉ាងរីករាយក្រៃលែងដោយបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាបញ្ចប់គម្រោងកសាងសមត្ថភាពសហគមន៏ដើម្បីកាត់បន្ថយភាពក្រីក្រនៅតំបន់បឹងទន្លេសាប (JFPR 9114- CAM)ដែលផ្តល់ហិរញ្ញប្បទានដោយមូលនិធិជប៉ុនសម្រាប់កាត់បន្ថយភាពក្រីក្រតាមរយៈធនាគារអភិវឌ្ឍន៏អាស៊ី (ADB) ហើយដែលអនុវត្តដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្មនិងជនបទវិទ្យាស្ថានសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៏កម្ពុជា(CDRI)វិទ្យាស្ថានគ្រប់គ្រងធនធានធម្មជាតិដោយមានការចូលរួម(CBNRM-LI) ក្រោមការសម្របសម្រួលដោយផ្ទាល់ដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្មនិងជនបទសហការជាមួយធនាគារអភិវឌ្ឍន៏អាស៊ី (ADB)។
ព័ត៌មានលំអិត..

ឯកឧត្តមបណ្ឌិត តាវ សេងហួរ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិប្រជាជននិងការអភិវឌ្ឍ នៃទីស្ដីការគណៈរដ្ឋមន្រ្តី ក្នុងឱកាសបើកវេទិកាកសិករថ្នាក់ជាតិលើកទី២

ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្តីសប្បាយរីករាយឥតឧបមាដោយបានចូលរួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងពិធីបើកវេទិកាកសិករថ្នាក់ជាតិលើកទី២ ស្ដីពី«ការរួមគ្នាជួយកសិករខ្នាតតូចបន្ស៊ាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ដើម្បីនិរន្តរភាពជីវភាព» ដែលសហការរៀបចំដោយក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ, គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ, អង្គការការីតាសកម្ពុជា,​អង្គការ Oxfam, អង្គការកាតូលិកនិងសង្គ្រោះអន្តរជាតិ(CRS), អង្គការវេទិការនៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា(NGO Forum), អង្គការជំនួយរបស់វិហារដាណឺម៉ាក់(DCA), អង្គការ ACR/CA, និង Sre Khmer។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរដោយស្មោះចំពោះសហការីរបស់ខ្ញុំទាំងអស់ ដែលបានសហការល្អជាមួយក្រសួង ស្ថាប័ន និងអង្គការនានា ជាពិសេសអង្គការការីតាសកម្ពុជា

ព័ត៌មានលំអិត...

ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការរងនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្មនិងជនបទ ក្នុងឱកាសបើកកិច្ចប្រជុំ ស្តីពីការបង្កើតបណ្ដាញមន្ត្រីបច្ចេកទេសអន្តរក្រសួង-ស្ថាប័ន សម្រាប់ការគ្រប់គ្រងព័ត៌មាន និងចំណេះដឹងលើវិស័យ កសិកម្ម និងជនបទ

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយជាអនេកដោយបានចូលរួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី

ទាំងអស់ក្នុងកិច្ចប្រជុំ ស្តីពី ការបង្កើត​​បណ្ដាញមន្ត្រីបច្ចេកទេសអន្តរក្រសួង-ស្ថាប័នសម្រាប់ ការគ្រប់គ្រង

ព័ត៌មាន និងចំណេះដឹង លើវិស័យកសិកម្ម និងជនបទ ដែលរៀបចំដោយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យ

កសិកម្ម និងជនបទ (ក.ក.ជ.) ក្នុងក្របខ័ណ្ឌគម្រោងកសាងសមត្ថភាពសហគមន៍ ដើម្បីកាត់បន្ថយ ភាពក្រីក្រនៅតំបន់ជុំវិញបឹងទន្លេសាប ដែលមាន ឯកឧត្តម តូច ប៊ុនហួរ អគ្គលេខាធិការរង នៃក្រុមប្រឹក្សា

ស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ជានាយកគម្រោង ។
ព័ត៌មានលំអិត...

ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកទិវាជាតិវេជ្ជសាស្ត្រ-ឱសថសាស្ត្រលើកទី ៩ វិទ្យាស្ថានជាតិអប់រំ . ថ្ងៃ ១២ ខែ សីហា ឆ្នាំ ២០១០

ថ្ងៃនេះ ជាថ្ងៃនក្ខត្តឫក្សប្រកបដោយក្តីសោមនស្សរីករាយជាអនេកប្បការ ដោយខ្ញុំមានកិត្តិយស ចូលរួមជាមួយ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា នាឱកាសបើកទិវាជាតិវេជ្ជសាស្ត្រ-ឱសថសាស្ត្រ លើកទី៩ នៅពេលនេះ។ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា

ចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងការអបអរសាទរ និងកោតសរសើរយ៉ាងជ្រាល ជ្រៅដល់ថ្នាក់

ដឹកនាំ និងក្រុមគ្រូពេទ្យកម្ពុជា សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ឱសថការី ទាំងអស់ ទាំងនៅក្នុងប្រទេស និងប្រទេស

បារាំង ដែលបានរៀបចំទិវាដ៏មានសារៈសំខាន់នាថ្ងៃនេះ ផ្តល់នូវអត្ថន័យដ៏ធំធេងក្នុងកា​រ​លើកស្ទួយសុខភាព

ប្រជាពលរដ្ឋខ្មែរយើង និងពង្រឹងស្មារតីសាមគ្គីភាព សមត្ថភាពបច្ចេកទេស ក្នុងជួរគ្រូពេទ្យខ្មែរ ទាំងក្នុង និង

ក្រៅប្រទេសដោយឈរលើស្មារតីគោរពគ្នា និងស្រទ្បាញ់គ្នាជាបងប្អូន ព្រមទាំងបង្កើតទំនាក់ទំនងល្អរវាងអ្នក

មានវិជ្ជាជីវៈពេទ្យដូចគ្នា ព័ត៌មានលំអិត...

របាយការណ៍បូកសរុបលទ្ឋផលនៃកិច្ចប្រជុំស្តីពីវិធានការ និងការការពារតំបន់ជុំវិញបឹងទន្លេសាប ថ្ងៃទី១១-១២ ខែសីហា ឆ្នាំ២០១០

កិច្ចប្រជុំ ស្តីពីវិធានការ និងការការពារតំបន់ជុំវិញបឹងទន្លេសាប ដើម្បីអនុវត្តបទបញ្ជា លេខ ០១ បប របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១០ ត្រូវបានប្រព្រឹត្តទៅរយៈ ពេលមួយថ្ងៃកន្លះ នៅទីស្តីការអាជ្ញាធរទន្លេសាប ដោយមានសមាសភាពចូលរួមចំនួន ៣៨០ នាក់ ដែលជាអ្នកគ្រប់គ្រង ចាត់ចែង និងប្រតិបត្តិផ្ទាល់ក្នុងការអនុវត្តបទបញ្ជាលេខ ០១ បប របស់ រាជរដ្ឋាភិបាល ។ កិច្ចប្រជុំនៅពេលនេះ បានឈានដល់ទីបញ្ចប់ នៃការបិទកិច្ចប្រជុំក្រោមអធិបតី​- ភាពដ៏ខ្ពង់ខ្ពស់​​​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ព័ត៌មានលំអិត...

សន្ទរកថា ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងពិធីអបអរសាទរ ទិវាឆ្នាំអន្តរជាតិនៃជីវៈចម្រុះ នៅប្រទេសកម្ពុជា ខេត្តសៀមរាប ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១០

ថ្ងៃនេះ ជាថ្ងៃនក្ខត្តឫក្សប្រកបដោយក្តីសោមនស្សរីករាយ និងរំភើបក្រៃលែង ដោយខ្ញុំព្រះករុណាខ្ញុំ មានកិត្តិយសបានមកចូលរួមក្នុងពិធីអបអរសាទរ ទិវាឆ្នាំអន្តរជាតិនៃជីវៈចម្រុះនៅប្រទេសកម្ពុជា

ដ៏មានសារៈសំខាន់នៅពេលនេះ។ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការអបអរសាទរដល់ការរៀបចំ

ទិវាឆ្នាំអន្តរជាតិនៃជីវៈចម្រុះ២០១០ និងកោតសរសើរយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ-មន្ត្រីរាជការ

នៃក្រសួងបរិស្ថាន ជាពិសេសឯកឧត្តម ម៉ុក ម៉ារ៉េត ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបាន

ដឹកនាំនិងរៀបចំវេទិកានេះ លើទឹកដីអង្គរដ៏បវរនៃយើងហើយក៏ជាការគូសបញ្ជាក់ពីការយកចិត្តទុក

ដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច អគ្គមហា

សេនាបតីតេជោនាយករដ្ឋមន្ត្រី ក្នុងការរួមចំណែកកាត់បន្ថយ និងទប់ស្កាត់នូវការបាត់បង់ជីវៈ
ចម្រុះនៅលើសកលលោក និយាយដោយឡែកគឺនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមឧទ្ទិស

ឲ្យអត្ថន័យ នៃឆ្នាំអន្តរជាតិជីវចម្រុះ២០១០ នាថ្ងៃនេះបានជ្រួតជ្រាប និងបង្កើនការយល់ដឹងដល់

ប្រជាជនកម្ពុជា ក្នុងការរួមចំណែកការពារបរិស្ថាន និងធនធានធម្មជាតិដ៏ស្រស់បំព្រងរបស់យើង
ដោយរក្សាឲ្យបាននូវនិរន្តរ៍ភាពនៃប្រព័ន្ធអេកូឡូស៊ី និងទាក់ទាញភ្ញៀវទេសចរណ៍ ក្នុងបុព្វហេតុរួម

ចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។ ព័ត៌មានលំអិត...

ចំណាប់អារម្មណ៍ ឯកឧត្តម តាវ សេងហួរ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ក្រុមប្រឹក្សាស្តារ អភិវឌ្ឍវិស័យកសិកម្ម និងជនបទ ក្នុងពិធី "គម្រប់ខួប២០ឆ្នាំនៃការបង្កើតអង្គការការីតាសកម្ពុជានិងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ អង្គការការីតាសអាស៊ី"

ចំណាប់អារម្មណ៍

ឯកឧត្តម តាវ សេងហួរ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ក្រុមប្រឹក្សាស្តារអភិវឌ្ឍ​វិស័យកសិកម្ម​​និងជនបទ​និងជា ប្រធានគណៈកម្មាធិការជាតិប្រជាជននិងការអភិវឌ្ឍ ក្នុងពិធី "គម្រប់ខួប២០ឆ្នាំនៃការបង្កើតអង្គការការីតាសកម្ពុជា​និងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំអង្គការការីតាសអាស៊ី"

នៅសណ្ឋាគារភ្នំពេញ, ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១០

 

ថ្ងៃនេះ តាងនាមក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ (ក.ក.ជ) ដែលមានឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ជាប្រធាន ខ្ញុំមានកិត្តិយស និងសេចក្តីសោមន្សរីករាយយ៉ាងក្រៃលែដោយបាន ចូលរួម ក្នុងពិធី គម្រប់ខួប២០ឆ្នាំនៃការបង្កើតអង្គការការីតាសកម្ពុជា និងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ អង្គការការីតាសអាស៊ី។​ ព័ត៌មានលំអិត...

ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងពិធីចុះហត្ថលេខាលើអនុសារណៈនៃកិច្ចព្រមព្រៀងស្តីពីការបង្កើតមជ្ឈមណ្ឌល កសិកម្មអន្តរជាតិកូរ៉េនៅកម្ពុជា រវាងក្រសួងកសិកម្ម ភ្នំពេញ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១០

ថ្ងៃនេះខ្ញុំមានកិត្តិយសដ៏ប្រពៃ និងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបាន មកចូលរួមក្នុងពិធី

ចុះហត្ថលេខាលើអនុសារណៈនៃកិច្ចព្រមព្រៀងស្តីពីការបង្កើតមជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េនៅកម្ពុជា រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា នឹងរដ្ឋបាលអភិវឌ្ឍន៍ជនបទនៃ

សាធារណៈរដ្ឋកូរ៉េ។ ក្នុងនាមសមេ្តចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា

ចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំសូមសម្តែងនូវការអបអរសាទរ និងគាំទ្រដល់កិច្ចចុះហត្ថលេខាលើ

អនុសារណៈនេះនៅក្នុង ពេលដែលរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងយកចិត្តទុកដាក់ក្នុងការជំរុញកិច្ចអភិវឌ្ឍ វិស័យកសិកម្ម ដោយសម្លឹងទៅរកការផ្គត់ផ្គង់ក្រៅប្រទេស។ ពិធីចុះហត្ថលេខាលើអនុសារណៈនា ពេលនេះគឺជាសក្ខីភាពមួយ បញ្ជាក់យ៉ាងច្បាស់នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ ល្អប្រពៃរវាងប្រទេស និងប្រជាជនទាំងពីរ គឺព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ ដែលសមេ្តចអគ្គមហាសេនាបតីតេជោ

ហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្សារភ្ជាប់ស្ពានមេត្រីភាពនេះកាលពីឆ្នាំ១៩៩៧។ ដោយសារតែទំនាក់ទំនងការទូតយ៉ាងជិតស្និទ្ធរវាងប្រទេសយើងទាំងពីរ សាធារណៈរដ្ឋកូរ៉េបានក្លាយជាប្រទេស

ដៃគូដ៏សំខាន់របស់កម្ពុជាលើវិស័យទេសចរណ៍ និងការវិនិយោគលើវិស័យនានាផ្សេងៗទៀត។ព័ត៌មានលំអិត

សុន្ទរកថា ឯកឧត្តមបណ្ឌិត តាវ សេងហួរ ទេសរដ្ឋមន្ត្រី អនុប្រធានទី ១ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្មនិងជនបទ នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាសបើកវេទិកាកសិករថ្នាក់ជាតិស្តីពី "ការរួមគ្នាស្វែងយល់ពីបម្រែបម្រួលអាកាសធាតុ ដើម្បីកសិកម្មប្រកបដោយនិរន្តរភាព"

 សុន្ទរកថា

ឯកឧត្តមបណ្ឌិត តាវ សេងហួរ ទេសរដ្ឋមន្ត្រី អនុប្រធានទី ១ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម

និងជនបទ និងជាប្រធានគណៈកម្មាធិការ ជាតិប្រជាជននិងការអភិវឌ្ឍ នៃទីស្តីការគណៈរដ្ឋមន្ត្រីក្នុង

ឱកាសបើក វេទិកាកសិករ ថ្នាក់ជាតិស្តីពី"ការរួមគ្នាស្វែងយល់ពីបម្រែបម្រួលអាកាសធាតុ ដើម្បីកសិកម្ម ប្រកបដោយនិរន្តរភាព" វិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ, ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១០

-សូមគោរព ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ
-លោក លោកស្រី សមាជិក សមាជិកា នៃអង្គវេទិកា ជាទីមេត្រី

ថ្ងៃនេះ ក្នុងនាមរាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាខ្ញុំមានកិត្តិយស និងសេចក្តីសប្បាយរីករាយឥតឧបមាដោយបានចូលរួម

ជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងពិធីប្រកាសបើកវេទិកា កសិករថ្នាក់ជាតិស្តីពី "ការរួមគ្នាស្វែងយល់ពី បម្រែបម្រួលអាកាសធាតុ ដើម្បីកសិកម្ម ប្រកប ដោយនិរន្តរភាព"។
ក្នុងឱកាសនេះខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅនិងកោតសរសើរដោយស្មោះចំពោះសហ

ការីរបស់ខ្ញុំទាំងអស់ក្នុងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងគណៈ កម្មាធិការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលបានសហការគ្នាយ៉ាងជិត ស្និទ្ឋជាមួយ អង្គការ ការីតាសកម្ពុជា

(Caritas Cambodia) អង្គការកាតូលិកនិង សង្គ្រោះអន្តរជាតិ(Catholic relief services) អង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា(The NGO Forum on Cambodia) និងអង្គការជើរេស៍កម្ពុជា(Geres Cambodia) ដែលបានរៀបចំឲ្យមានវេទិកាដ៏មាន សារៈសំខាន់ នេះឡើង។ជាមួយគ្នានេះដែរខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ឯកឧត្តម

លោកជំទាវ លោក លោកស្រី ជាពិសេសលោក លោកស្រីដែល ជាតំណាងកសិករមកពីបណ្ដា ខេត្តនានានៅទូទាំងព្រះរាជណាចក្រកម្ពុជា ដែលបានចំណាយ ពេលវេលាដ៏មានតម្លៃចូលរួមក្នុងអង្គ

វេទិកាដ៏មានសារៈសំខាន់នាថ្ងៃនេះ។ព័ត៌មានលំអិត



Write a comment / Suggest improvements of this web page